សូមស្វាគមន៍ គេហទំព័រ សុវណ្ណភូមិពិត / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ផ្ទះលេខ៤០៩ ផ្លូវ ភូមិក្រពើហា សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្តាល / ទំនាក់ទំនងTele: 012963192.....
សូមស្វាគមន៍ www.k-sovanphompit.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ផ្ទះលេខ៤០៩ ផ្លូវ ភូមិក្រពើហា សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្តាល / ទំនាក់ទំនងTele: 012963192....

Thursday, 30 October 2025

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាទីក្រុង Samarkand ប្រទេស Uzbekistan បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូ ក្រោមការដឹកនាំរបស់លោកស្រី Simona-Mirela Misculescu ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសរូម៉ានីប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤២ និងលោក Khondker M. Talha ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ និងលោកស្រី Audrey Azoulay អគ្គនាយិការនៃអង្គការយូណេស្កូ។

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០​ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព​ នៅខណ្ឌឫស្សីកែវ ចំនួន៥១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពចំនួន៥១នាក់​ កំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ​។

នៅក្នុងឱកាសនោះ​ ឯកឧត្តម ម៉ប់ សារិន បានពាំនាំនូវអំណោយ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ យកទៅចែកជូន​ផងដែរ។

ដោយក្នុងមួយគ្រួសារ ថវិកា៤០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម និងមី២កេស រួមជាមួយអំណោយ របស់គណបក្សខណ្ឌឫស្សីកែវមួយកញ្ចប់ ដែលមានទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, ទឹកសុទ្ធ២កេស និងកាហ្វេ១កញ្ចប់ធំ៕

ប្រធានរដ្ឋសភាបារំាង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទំាងពីរ កាលពីថ្ងៃទី២៦តុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាននិងធ្វើជាសាក្សីដោយប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិក។

(ភ្នំពេញ)៖ ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល់ជម្រើសផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្វែងរកការព្យាបាលដែលងាយស្រួល មានតម្លៃសមរម្យ មានភាពងាយស្រួល និងគុណភាពខ្ពស់ និងផ្តោតសំខាន់លើអ្នកជំងឺ។

ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដែលផ្ដល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines រវាងខេត្តសៀមរាប និងទីក្រុង Kolkata ៣ដងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅ នឹងធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់ មានឱកាសទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ដែលផ្តល់ជូនដោយមន្ទីរពេទ្យ Apollo (Apollo Hospitals) របស់ប្រទេសឥណ្ឌា។

មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេរបស់ប្រទេសឥណ្ឌា ជាមួយនឹងកំណត់ត្រាព្យាបាលអ្នកជំងឺចំនួន ១៥០លាននាក់មកពី ១៤០ប្រទេស។ មន្ទីរពេទ្យនេះ នឹងបង្ហាញសេវាវេជ្ជសាស្រ្តរបស់ខ្លួននៅ Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី២ខែវិច្ឆិកានៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3)។

លោក Abhijit Majumdar ដែលជានាយកប្រតិបត្តិមន្ទីរពេទ្យ Apollo នៅទីក្រុង Kolkata បានមានប្រសាសន៍ថា បេសកកម្មរបស់យើងគឺផ្តល់ការថែទាំសុខភាពដ៏ល្អបំផុតដល់អ្នកជំងឺទាំងអស់ពីជុំវិញពិភពលោក ដែលឥឡូវនេះរួមទាំងអ្នកជំងឺមកពីប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការមកដល់នៃជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅទីក្រុង Kolkata សេវាកម្មវេជ្ជសាស្រ្តដែលប្រកបដោយគុណភាពរបស់យើង គឺជាជម្រើសដែលងាយស្រួលរក និងមានភាពងាយស្រួលបំផុតសម្រាប់ប្រជាជនកម្ពុជា។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកជំងឺពីប្រទេសកម្ពុជាមកកាន់ទីតាំងផ្ដល់សេវាថែទាំសុខភាពលំដាប់អន្តរជាតិ។

ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines នឹងហោះហើរពីខេត្តសៀមរាបទៅទីក្រុង Kolkata ៣ដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ នេះមានន័យថា អ្នកជំងឺពីប្រទេសកម្ពុជា មានជម្រើសក្នុងការហោះហើរមកទទួលការព្យាបាល និងពិនិត្យសុខភាព ដោយចំណាយពេលតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះនៅទីក្រុង Kolkata និងបន្ទាប់មកហោះហើរទៅប្រទេសខ្លួនវិញក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគាត់។

លោក Abhijit Majumdar នាយកប្រតិបត្តិមន្ទីរពេទ្យ Apollo បានបន្ដថា គោលបំណងរបស់យើងគឺផ្តល់ជូនគុណភាព និងភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការថែទាំសុខភាព។ ជាមួយនឹងជើងហោះហើរត្រង់នេះ យើងមានទំនុកចិត្តថាសេវាថែទាំសុខភាពផ្តោតសំខាន់លើអ្នកជំងឺលំដាប់ពិភពលោករបស់យើង នឹងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា។ មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ីដែលផ្តោតលើឧត្តមភាពវេជ្ជសាស្រ្ដ តម្លៃសមរម្យ បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវបច្ចេកវិទ្យាវេជ្ជសាស្រ្តសម្រាប់ពេលអនាគត។ មន្ទីរពេទ្យ Apollo បានព្យាបាលអ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស។

ដើម្បីស្វែងយល់បន្ថែមអំពីមន្ទីរពេទ្យ Apollo សូមទៅទស្សនា Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកានៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON 3)។

សូមបញ្ជាក់ថា មន្ទីរពេទ្យ Apollo ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ដោយលោកវេជ្ជបណ្ឌិត Prathap C Reddy ដែលត្រូវបានគេស្គាល់ថាជាស្ថាបត្យករនៃសេវាថែទាំសុខភាពទំនើបនៅប្រទេសឥណ្ឌា។ ក្នុងនាមជាមន្ទីរពេទ្យសាជីវកម្មទីមួយរបស់ប្រទេសឥណ្ឌា មន្ទីរពេទ្យ Apollo ត្រូវបានគេទទួលស្គាល់ចំពោះការត្រួសត្រាយផ្លូវផ្នែកសេវាថែទាំសុខភាពឯកជននៅក្នុងប្រទេសនេះ។ មន្ទីរពេទ្យ Apollo បានក្លាយជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ី និងមានវត្តមានដ៏ទូលំទូលាយនៅទូទាំងប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពរួមទាំងមន្ទីរពេទ្យ ឱសថស្ថាន គ្លីនិក ថែទាំបឋម និងរោគវិនិច្ឆ័យ និងគំរូព្យាបាលសុខភាពមួយចំនួនទៀត។

មន្ទីរពេទ្យក៏មានគ្រឿងបរិក្ខារ Telemedicine នៅប្រទេសផ្សេងៗទៀតផងដែរ។ ចាប់តាំងពីពេលចាប់ផ្តើម មន្ទីរពេទ្យ Apollo ទទួលបានការជឿទុកចិត្តពី អ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស។ ជាស្នូលនៃវប្បធម៌ផ្តោតសំខាន់លើអ្នកជំងឺរបស់មន្ទីរពេទ្យ Apollo គឺ TLC (Tender Loving Care) ដែលនេះគឺជាវេទមន្តជួយបំផុសក្តីសង្ឃឹមដល់អ្នកជំងឺរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ Amitava Chakraborty: amitava_c@apollohospitals.com; +919804000201 Srijib Ghosh: srijib_g@apollohospitals.com; +919804000219 ៕

 នាព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Yasir Naqvi ជាសមាជិកសភាប្រចាំមណ្ឌលអូតាវ៉ា ក្នុងរដ្ឋធានីអូតាវ៉ា រដ្ឋអុនតារីយ៉ូ និងជា លេខាធិការសភាទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយស្និទ្ធស្នាល ដោយពិភាក្សាផ្តោតជាចម្បងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីតួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកែលម្អបរិស្ថានធុរកិច្ច និងការលើកទឹកចិត្តវិនិយោគតាមរយៈ ច្បាប់វិនិយោគថ្មី។ ឯកឧត្តម ក៏បានអញ្ជើញវិនិយោគិនកាណាដាឱ្យមកស្វែងយល់ពីសក្តានុពល បរិយាកាសវិនិយោគ និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជា ពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មបៃតង និងហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញផងដែរនូវការគាំទ្ររបស់កម្ពុជាលើកិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដែលនឹងក្លាយជាកាតាលីករដ៏សំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរួមគ្នា។

ជាមួយគ្នានេះ ឯកឧត្តម Yasir Naqvi បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាននានា ជាពិសេសក្នុងបរិបទនៃការអនុវត្ត យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់កាណាដា។

បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពបន្តកិច្ចសហការលើកិច្ចការវិនិយោគ និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតរមួតថែមមួយកម្រិតទៀត។

ជំនួបនេះបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងកាណាដា ក្នុងការធ្វើការរួមគ្នាដើម្បីពង្រីកលំហពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយចីរភាពនិងទំនុកចិត្ត ព្រមទាំងបន្តរីកចម្រើនកាន់តែខ្លាំងក្លាទៅមុខ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី៕

Sunday, 26 October 2025

នេះជាការប្រមូលផលដើមរដូវនៃ យុទ្ធសាស្ត្រ(ស្ងាត់តែមិនស្ងៀម)របស់ នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតាមរយៈ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពរវាងកម្ពុជា-ថៃក្រោមការ ជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រី ម៉ាឡេសុីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅ ផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេស ជិតខាងគឺជាអាទិភាពកំពូលរបស់យើង។

(ម៉ាឡេស៊ី)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ទោះបីជាមានបញ្ហាប្រឈមជាសកល និងភាពមិនប្រាកដប្រជាក៏ដោយ អង្គប្រជុំបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ និងភាពធន់សម្រាប់ប្រជាជាតិទាំងអស់គ្នា។

ឯកភាព និងមជ្ឈភាពអាស៊ាន គឺជាគន្លឹះដ៏សំខាន់។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការងារប្រកបដោយន័យស្ថាបនាជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់ និងភាគីពាក់ព័ន្ធនានា ដោយផ្អែកលើគោលការណ៍នៃការជឿទុកចិត្ត និងផលប្រយោជន៍រួម៕

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសហការគ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), និងសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជាង៦០រូប បន្ទាប់ពីពួកគេបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» ដោយជោគជ័យ ដែលជាផ្នែកមួយជួយអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។

ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី

«ការអភិវឌ្ឍធុរកិច្ច៖ ការចាប់យកជំនាញឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» បានរៀបចំឡើងនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នៅសណ្ឋាគារ អ៊ុកវូដ ព្រេមៀរ ភ្នំពេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។

វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយដ៏សំខាន់ ក្រោមអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងបួន ក្នុងការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណង (១) អភិវឌ្ឍចំណេះដឹង សមត្ថភាព និងយុទ្ធសាស្រ្តក្នុងការពង្រីកទីផ្សារអាជីវកម្ម (២) បំពាក់នូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងធុរកិច្ចឌីជីថល ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និង សុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្ម និង(៣) បង្កើតឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។

កម្មវិធីទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមដោយមតិស្វាគមន៍របស់ ឧកញ៉ា ឈិន កេន អគ្គលេខាធិការ នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC) និង សុន្ទរកថារាយការណ៍ដោយ លោកស្រី ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។

លោកបណ្ឌិត តាំង ងួនលី បានគូសរំលេចពីសារៈសំខាន់នៃការប្រើប្រាស់ដំណោះស្រាយឌីជីថលសម្រាប់សម្រួលដល់ប្រតិបត្តិការអាជីវកម្ម ហើយបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល គួរចាប់យកដំណោះស្រាយឌីជីថលដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ក្រោយវគ្គបណ្ដុះបណ្ដាល ដោយអាចទទួលបានការគាំទ្រតាមកម្មវិធីផ្សេងៗរបស់ស្ថាប័ននៃរាជរដ្ឋាភិបាល រួមមាន ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», មូលនិធិអភិវឌ្ឍន៍ជំនាញ ជាដើម។

លោកបណ្ឌិត ក៏បានលើកឡើងពីតួនាទីយ៉ាងស្រួចស្រាល់របស់វិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជារបស់សកលលោក, វិស័យឯកជនរឹតតែមានសារៈសំខាន់ខ្ពស់ ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងសមត្ថភាពឌីជីថល ដើម្បីពន្លឿនការលូតលាស់អាជីវកម្មរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងមិនអាចប្រព្រឹត្តទៅបានរលូននោះទេ បើមិនមានការចូលរួមយ៉ាងស្វិតស្វាញពីគ្រប់តួអង្គពាក់ព័ន្ធរួមមាន អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ., សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម (FASMEC), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA), គ្រូបង្គោល និង សិក្ខាកាមគ្រប់រូប។

កម្មវិធីនេះបានទទួលពាក្យដាក់ស្នើចូលរួមសរុបចំនួន ១៦៦ នាក់ ក្នុងនោះមានសិក្ខាកាមប្រមាណ ៧៤% នៃសិក្ខាកាមសរុប គឺមកពីទីក្រុងភ្នំពេញ និងប្រមាណ២៦% មកពីបណ្តាខេត្តផ្សេងៗ។

ស្របតាមលក្ខខណ្ឌ និង គោលការណ៍ដែលបានកំណត់ ក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានសម្រិតសម្រាំងជ្រើសរើសសិក្ខាកាមចំនួន១០០ នាក់ ដែលចែកចេញជាពីរក្រុម ដែលក្រុមទី១ មាន ៥០ នាក់ ចាប់ផ្ដើមពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ និង ក្រុមទី២ មាន ៥០នាក់ ចាប់ផ្ដើមពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥៕

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។

កិច្ចប្រជុំព្រឹកនេះ ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៤៖ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥៕